ការបូក​​សរុប​និង​ការ​ប្រ​គំ​តន្ត្រី​ថ្មីៗ

តន្ត្រី​ប្រ​ចាំ​សប្តាហ៏ ថ្ងៃ​ព្រហស្បតិ៍ ទី២៩ ខែ​មិថុនា ឆ្នាំ២០១៧

អាកាស​ធាតុ​សម្រាប់​ខែ​នេះ​ដូច​ជា​មិន​សូវ​ទៀង​ទាត់​ទាល់​តែ​សោះ ជូន​កាល​ភ្លៀង​ជូន​កាល​រាំង។ ដោយ​សារ​តែ​មេឃ​ចេះ​តែ​ភ្លៀង​ ហើយ​អាកាស​ធាតុ​ប្រែ​ប្រួលបែប​នេះ ជា​ហេតុ​ធ្វើ​អោយ​មនុស្ស​មួយ​ចំ​នួន​សំ​រេច​ចិត្ត​នៅ​ផ្ទះ ទស្សនា​ទូរទស្សន៏ ជួប​ជុំ​គ្រូសារ​ ហើយ​អ្នក​ខ្លះ​ទៀត​ដេក​លេង​ទូរស័ព្ទ​ជជែក​ជាមួយ​មិត្តភក្តិ ឬ ដៃ​គូ​ស្នែហា​ជា​ដើម​។ តែ​ទោះ​បី​​យ៉ាង​ណា​ក៏​នៅ​មាន​មនុស្ស​មួយ​ចំនួន​នូវ​តែ​បន្ត​ការ​ដើរ​កំសាន្ត​តាម​ទី​រួម​ខេត្ត​ ឬ តាម​រមណីយ​ដ្ឋាន​នា និង តាម​ក្លឹប​កំសាន្ត​នានា​ដដែរ។ ដោយ​សារ​តែ​មេឃ​ឧស្សាហ៏​ភ្លេង​បែប​នេះ តោះ​មក​ស្តាប់​បទ​ចម្រៀង​បែប​មនោ​សញ្ចេត​នា​ពីរ​បទ​​​ទាំង​អស់​គ្នា!

មេឃ​ភ្លេងហើយ

មេឃកំពុង​ភ្លេង​ហើយ

K-Race ជា​ភោជ​នីយ​ដែល​​មាន​រៀប​ចំ​ការ​ប្រគំ​តន្ត្រី​ជា​រៀង​រាល់​សប្តាហ៏ ហើយ​តារា​ដែល​ចូល​រួម​សម្តែង​នៅ​ទីនោះ​ភាគ​ច្រើន​សុទ្ធ​តែ​ជា​តារា​ល្បីៗ​ដែល​ប្រិយ​មិត្ត​មួយ​ចំ​នួន​បាន​ដឹង​ច្បាស់​ពី​ភាព​បិុន​ប្រសប​របស់​ពួក​គាត់​នៅ​ក្នុង​វិស័យ​សិល្បៈ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

នៅថ្ងៃ​សុក្រ ទី៣០ ក្នុង​សប្តាហ៏​នេះ K-Raceនឹង​អញ្ជើញ​Adda Angelជា​តារា​ឆ្នើម​មួយ​រូប​ដែល​កំពុង​បោះ​សម្លេង​ក្នុង​ស្រទាប់​យុវវ័យ​ដោយ​សារ​តែ​បទ​ចម្រៀង​ នៅ​ទីនេះ​មាន​មនុស្ស​ម្នាក់​ខូច​ចិត្តបទ​ចម្រៀង​មួយ​បទ​នេះ​ទទួល​បាន​ការ​គាំ​ទ្រពី​មិត្ត​អ្នក​ស្តាប់​ជិត​ដល់ ៦០K ឯណោះ។

Valentino’s Garden Terrace Bistro បាន​អញ្ជើញ​ក្រុម​តន្ត្រី​​ Channthy Cha Cha អោយ​ចូលរួម​សម្តែង​នៅ​ក្នុង​ទី​ធ្លា​ដ៏​ធំ​របស់​ពួក​គាត់។ ក្រុម​នេះ​មាន​សមា​ជិក​លេង​ភ្លេង​សុទ្ធ​តែប្រុសៗ ហើយ​អ្នក​ចម្រៀង​ស្រី តែ​ពួក​គាត់​មាន​ការ​សហការ​គ្នា​បាន​ល្អ​រាល់​ពេល​ធ្វើ​ការ​​សម្តែង​ម្តងៗ។

សម្រាប់​Jazz Club Phnom Penh វិញ​ក៏​មាន​ការ​ប្រគំ​តន្ត្រីពី​សំណាក់​ក្រុម​តន្ត្រី​ Miss Sarawan Acoustic Duo នៅ​ថ្ងៃ​សៅរ៏ ទី០១ ខែ​កក្កដា។ ក្រុមតន្ត្រី​នេះ​ភាគ​ច្រើន​លេង​បទ​លំនាំ​ពី​ដើម ហើយ​ក៏​លេង​បទ​ដែល​ក្រុម​របស់​គាត់​និពន្ធ​ថ្មីៗ​ផង​ដែរ។ Miss Sarawan ជា​អ្នក​ចម្រៀង​ដែល​មាន​ភាព​ក្រ​ម៉េចក្រមើម​ ហើយ​មាន​សម្លេង​ពិរោះ​ព្រម​ទាំង​កាយ​វិការ​រស់​រវើក​ដែល​ជា​ភាព​ទាក់​ទាញដល់​អ្នក​មើល​នៅ​ពេល​ចូល​រួម​ទស្សនា​ការ​សម្តែង​របស់​គាត់​ម្តងៗ។

“Miss Sarawan” Credit: Cathay Dragon

ដូច​ជា​លោក​អ្នក​បាន​ជ្រាប​ហើយ​ថាការ​ច្រៀង​ ការ​រាំ​ ការ​ដើរ​កំសាន្ត អាច​ជួយ​អោយ​មនុស្ស​មាន​អារម្មណ៏​ធូរ​ស្បើយ​ពី​ភាព​ធុញ​ធប់​នា​នា ហើយ​វា​ក៏​អាច​ធ្វើ​អោយ​អារម្មណ៏​របស់​យើង​មាន​ភាព​ស្រស់​ស្រាយ​ថែម​ទៀត។

ចំណែក​ឌីជេ​វិញគឺ​មាន​ភារៈ​កិច្ច​ចាំបាច់​ក្នុង​ការ​រក​បទ​ភ្លេង​មក​ Remix និង​ កែ​ច្នៃ​ខ្លះ ដើម្បី​អោយ​អោយ​អ្នក​ស្តាប់​ និង អ្នក​រាំ​ចូល​ចិត្តកាន់​តែ​ច្រើន ព្រោះ​ការ​ចាក់​បទ​ភ្លេង​គឺ​តម្រូវ​តាម​ចំណង​ចំណូល​ចិត្ត​របស់​អ្នក​ស្តាប់ និង អ្នក​រាំ។ ​ថ្ងៃ​សុក្រ ទី៣០ ខែមិថុនា ឌីជេ Gang ជា​មួយ​ ឌីជេ FunkII Proធ្វើ​ការ​សម្តែង​ជា​មួយ​គ្នា​នៅក្លឹប Pontoon ចំណែក ឌីជេ Remix នឹង Remixបទ​ភ្លេង នៅ Show Box ចំពោះថ្ងៃសៅរ៍ ទី០១ ខែកក្កដា ឌីជេ Edwardowski ឌីជេ Strange Fruit ឌីជេ Techander ឌីជេ Cyril Couvel និង Djazz Massive នឹងRemixបទ​ភ្លេងនៅ ROCK’N’ROLL BAR ចំពោះ​ឌីជេ DJane Sao Sopheakនឹង​Remixបទ​ភ្លេងនៅ Long After Dark ហើយឌីជេ Bree ឌីជេ Alan Ritchie និង ឌីជេ Shagzy នឹង​Remixបទ​ភ្លេងPontoon Pulse ដោយ​ឡែកឌីជេ Illestព្រមជាមួយ ឌីជេ Dilee Dនឹង Remixបទ​ភ្លេងនៅក្លឹប​Pontoon ចំណែក ឌីជេ Marcus iLL នឹង​Remixបទ​ភ្លេង​នៅ DJ Guesthouse and Lounge

សូម​អគុណ​សម្រាប់​បន្ត​ការតាម​ដាន និង គាំទ្រ​រាល់​​ព្រឹត្តិការណ៏​តន្ត្រី​ដែល​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​តាម​រយៈ​គេហទំព័រ​លេង​ភ្លេង។

សូម​អោយ​មាន​សុវត្ថិភាព​រាល់​ការ​ធ្វើ​ដំណើរ​មិន​ថា​ទី​ជិត ឬ ទី​ឆ្ងាយ

ចុចត្រង់នេះសម្រាប់ព័ត៌មានលម្អិតពីព្រឹត្តិការណ៍តន្រ្តីប្រចាំសប្តាហ៍

អត្តបទរៀបចំដោយ ៖ លឺ ធី (Lue Thy)

Weekly Gig Guide – Commencing Thursday The 29th June 2017

Latest Gigs

 

Thursday  29-Jun-2017
Friday  30-Jun-2017
Saturday  1-Jul-2017
Sunday  2-Jul-2017
Monday  3-Jul-2017
Tuesday  4-Jul-2017
Wednesday  5-Jul-2017
Coming Up
  • Nana Band at The Institut Francais du Cambodge
  • Geochang Youth wind orchestra * and Marching Band at Chaktomuk Theater
  • Clay George Band at Oscar’s On The Corner
  • Miss Sarawan Acoustic Duo at FCC – The Mansion
  • Aram Khmer at Valentino`s Night Club & Bistro
  • Swing de Paris Duo at Valentino`s Night Club & Bistro
  • P-Sand at Apros Pub & Cafe
  • Justin James at Club Love