ក្រុមតន្ត្រី Road To Mandalay at Alchemy (studio recording)

ក្រុម​តន្ត្រី Road To Mandalay​ គឺជា​ក្រុម​តន្ត្រី​ដែល​លេង​តែ​បទ​ដែល​តែង​ដោយ​ក្រុម​​របស់​​ពួក​គាត់ និយាយ​​សរុប​​ទៅ​គឺ​មិន​​ច្រៀង​​បទ​គេ​​ឡើយ។ ថ្មី​ៗ​នេះ ក្រុម​របស់​ពួក​គាត់​បាន​ថត​នូវ​សកម្ម​ភាព​នៃ​ការ​សម្តែង​របស់​ពួកគាត់​នៅ​តាម​ភោជនីយ​ដ្ឋាន​នានា។ ខាង​ក្រោម​នេះ​ជា​បទ​​ដែល​ពួក​គាត់​ទើប​តែ​តែង​ថ្មី ហើយ​ថតខណៈ​ពេល​ដែរ​ពួក​គាត់កំ​ពុង​តែ​សម្តែង។ ចេញផ្សាយនៅថ្ងៃទី១៩ ខែឧសភា​ ឆ្នាំ២០១៧ ប្រភេទ: People & Blogs អាជ្ញាប័ណ្ណ: Standard YouTube License

លាង​សម្អាត​ដៃ​របស់​អ្នកជាមួយ​សាប៊ូ

នេះជា​បទ​ចម្រៀង​ថ្មី​របស់Epic Arts ដែល​និយាយ​អប់​រំយើង​អោយ​ចេះ​ថែរក្សាសុខ​ភាព​ជា​មួយ​ការ​សម្អាត​ដៃ។ មុន​ពេល​យើង​ចាប់កាន់​របស់ញាុំ​ ក្រោយ​ពេល​ចេញ​ពី​បង្គន់ យើង​ត្រូវចេះ​លាង​សម្អាត​ដៃ​អោយ​បាន​ស្អាត​ជាមួយ​សាប៊ូ។ ការ​លាង​សម្អាត​ដៃ​ជា​មួយ​សាប៊ូ គឺជួយ​លាង​កម្ចាត់​មេរោគដែល​មាននៅ​លើ​ដៃ​យើង​បាន។ លាង​សំអាត លាងសំអាត យើង​ខ្ញុំ​នឹង​បង្រៀន​អ្វី​ម្យ៉ាង​ដល់​អ្នក​ទាំងអស់ក្នុងថ្ងៃនេះ បើកសំលេងអោយលឺ ដើម្បី​ទស្សនា​បទ​ចំរៀង original ចេញថ្មី Epic Arts។ លាងសំអាត – Wash It លាងសំអាត លាងសំអាត យើងខ្ញុំនឹងបង្រៀនអ្វីម្យ៉ាងដល់អ្នកទាំងអស់ក្នុងថ្ងៃនេះ បើកសំលេងអោយលឺ...

គេហទំព័រលេងភ្លេងដកខម

ជំរាប​សួរ​ប្រិយមិត្ត​ទាំងអស់​គ្នា។ តើ​លោក​អ្នក​ចង់​ដឹង រឺ ចង់​ទស្សនា​ការ​សម្តែង​ផ្ទាល់​របស់​ក្រុម​តន្ត្រីករ ឬ ឌីជេ ដែរឬទេ? លោក​អ្នក​អាច​ស្វែង​រក​ព័ត៌មាន​នៃ​ការ​សម្តែង​ទាំង​នោះ​បាន​នៅ​លើ​គេហទំព័រ​លេងភ្លេង​ ព្រោះ​គេហទំព័រ​លេង​ភ្លេង​ជា​គេហ​ទំព័រ​មួយ​ដែល​ផ្តល់​ជូន​លោក​អ្នក​នូវ​ភាព​ងាយស្រួល​ក្នុង​ការ​ស្វែង រក​នូវ​ព័ត៌មាន​ថ្មីៗ ដែល​ទាក់​ទង​ជា​មួយ​នឹង​ការ​សម្តែង​ផ្ទាល់​នៃ​ការ​ប្រគុំ​តន្ត្រី រឺ ឌីជេ។ បន្ថែម​ពីនេះ​ទៀត នៅ​លើ​គេហ​ទំព័រ​លេង​ភ្លេង​ក៏​ប្រាប់​នូវ​ពេល​វេលា ទី​កន្លែង​នៃ​ការ​ប្រគុំ​តន្ត្រី រឺ ឈ្មោះ​ក្រុម​តន្ត្រីករ​និង​ឌីជេ​ជាដើម។ លោក​អ្នក​នឹង​ទទួល​បាន​នូវ​ព័ត៌មាន​ថ្មីៗ​ដែល​និយាយ​អំពី​ព្រឹត្ត​ការណ៍​តន្ត្រី​នៅ​ក្នុង​ស្រុក​យើង​ផង​ដែរ។ ដើម្បី​ទទួលបាន​នូវព័ត៌មានថ្មីៗដែល​ទាក់​ទងនឹងព្រឹត្តិការណ៍តន្ត្រី ឬ ឌីជេរ នោះ លោក​អ្នក​អាច​ចូល​ទៅ​ក្នុង​គេហ​ទំព័រ​លេង​ភ្លេងដកខម​ ឬ...

កិច្ចសំភាសន៍រវាង LengPleng.com ជាមួយ សាលាសិល្បៈតន្ត្រី

ថ្ងៃ​នេះ​យើង​​ខ្ញុំ​នឹង​នាំ​លោក​អ្នក​ទៅ​កាន់​សា​លា​សិល្ប:​តន្ត្រី ​ដែល​មាន​បង្រៀននូ​វសិល្បៈច្រើនបែប និង ច្រើនទំរង់។ ហើយ​សាលា​សិល្បៈ​តន្ត្រី​នេះ​ត្រូវ​​​បាន​​​​​ចាប់​ផ្តើម​បើក​​តាំង​​​ពី​​​​ឆ្នាំ​២០១១ មក​​​​​ម្លេះ។ សរុប​ទៅ​​ជិត​​៧​​ឆ្នាំ​​ហើយ​​ដែល​​សាលា​​សិល្បៈ​​តន្ត្រី​​​ត្រូ​វ​បាន​​បើក​បំ​រើ​លោកអ្នក​ដែល​ស្រលាញ់​ខាង​វិស័យ​សិល្បៈ​អោយ​មាន​ឱកាស​​មក​​រៀន និង​ ​ក្រេប​​យក​ចំណេះ​​​​​ដឹង​​ខាង​សិល្បៈ។ កញ្ញា សុខ ស្រីនិត ​ដែរ​មាន​តួនាទី​ជា​អ្នក​ផ្តល់​ពត៌មាន​នៅ​សាលា​តន្ត្រី​សិល្បៈ​មាន​ប្រសាសន៍​ថា នៅ​សាលា​សិល្បៈ​តន្ត្រី​ មាន​បង្រៀន​តន្ត្រី​ខ្មែរ និង តន្ត្រី​បរទេស​ផងដែរ។ ចំពោះ​ឧបករណ៏តន្ត្រី​ខ្មែរ​វិ​ញ​រួមមាន ឃឹម រនាថ ខ្លុយ ចាបុិ និងទ្រខ្សែពីរ ចំនែកឯ​​​ឧបករណ៏​តន្ត្រីបរទេសវិញ​​មាន​ដូច​ជា​ ហ្គីតា...

កិច្ចសំភាសន៍រវាង LengPleng.com ជាមួយ ទំព័រជួបគ្នាម្តងទៀត

ទំព័រ ជួបគ្នាម្តងទៀត គឺ​ទំព័រ​មួយ ដែល​កំពុង​តែ​ពេញ​និយម នៅលើ​បណ្តាញ​សង្គម Facebook។ ដោយ​សារ​តែ នៅ​លើ​គេហ​ទំព័រ ជួបគ្នាម្តងទៀត មាន​បង្ហោះ​នូវ​ចម្រៀង និង ការ​សម្តែង​ភាគ​ច្រើន យក​លំ​នាំ​តាម បែប​សម័យ​លោក​តា សុីន សុីសាមុត និង លោក​យាយ រស់ សេរីសុទ្ធា ។ ប្រហែល​ជា មាន​លោក​អ្នក មួយ​ចំនួន​ធ្លាប់​បាន​លឺ រឺ...

Love is Not a Game - Sothea Cambodia

ក្រៅពីជាអ្នកដឹកនាំនៅក្នុងសាលាសិល្បៈតន្ត្រី លោក ផា សុធា ក៏ជាអ្នកដែលមានទេព្យកោសល្យម្នាក់ក្នុងការតាក់តែង នូវបទចម្រៀងដែលជាបទបែបមនោសញ្ចេតនា និង ស្នេហាជាដើម។ ហើយថ្មីៗនេះ យើងក៏បានឃើញការបញ្ចេញ នូវ​ស្នាដៃរបស់លោក និង ក្រុមសិល្បៈរបស់លោកដែកបានបង្កើតនូវបទចម្រៀងថ្មី ហើយត្រូវបានបង្ហោះនូវតាមគេហទំព័រ Youtube ដើម្បីចែកដល់ប្រិយមិត្តរបស់យើងបានស្តាប់ និង ទទួលស្គាល់នូវស្នាដៃរបស់ កូនខ្មែរពិតៗ។ តើបទចម្រៀង នោះមាន អត្តន័យ និង ពិរោះយ៉ាងណានោះ សូមប្រិយមិត្តចូលរួមរីករាយសណ្តាប់ទាំងអស់!...