កិច្ចសំភាសន៍រវាង LengPleng.com ជាមួយ ទំព័រជួបគ្នាម្តងទៀត

ទំព័រ ជួបគ្នាម្តងទៀត គឺ​ទំព័រ​មួយ ដែល​កំពុង​តែ​ពេញ​និយម នៅលើ​បណ្តាញ​សង្គម Facebook។ ដោយ​សារ​តែ នៅ​លើ​គេហ​ទំព័រ ជួបគ្នាម្តងទៀត មាន​បង្ហោះ​នូវ​ចម្រៀង និង ការ​សម្តែង​ភាគ​ច្រើន យក​លំ​នាំ​តាម បែប​សម័យ​លោក​តា សុីន សុីសាមុត និង លោក​យាយ រស់ សេរីសុទ្ធា ។ ប្រហែល​ជា មាន​លោក​អ្នក មួយ​ចំនួន​ធ្លាប់​បាន​លឺ រឺ ធ្លាប់​បាន​ស្គាល់​នូវ​ទំព័រ Facebook ជួប​គ្នា​ម្តង​ទៀត ពីមុន​មក​ហើយ​មើល​ទៅ។ ទំព័រ Facebook ជួបគ្នាម្តងទៀត ជា​ទំព័រ​មួយ​ដែល​ចូល​រួម​ក្នុង​ការ​លើក​ស្ទួយ​នូវ​ចម្រៀង​ខ្មែរ និង ការ​សម្តែង​បែប​លក្ខណៈ​ខ្មែរ​ពី​ដើម។ ទំព័រ​នេះ​មាន​ការ​ទទួល​ស្គាល់​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម Facebook ហើយ​មាន​លោក​អ្នកមួយ​ចំនួន ចង់​ដឹង​ថា តើ​ប្រវត្តិនៃទំព័រ Facebook ជួបគ្នាម្តងទៀត នេះ មាន​ដើម​ទង​យ៉ាង​ណា ទើប​ខាង ក្រុម​ការ​ងារ www.LengPleng.com បាន​ចុះ​ទៅ​ធ្វើបទសំភាសន៏ ផ្ទាល់​ជា​មួយ​បងប្រុស សុីន ច័ន្ទជេដ្ឋា និង ប្អូន​ប្រុុស សន្តិភាព

ដើម្បី​ចង់​ដឹង​ថា​ទំព័រ Facebook ជួបគ្នាម្តងទៀត មាន​ប្រវត្តិ​យ៉ាង​ណា​នោះ សូមលោក​អ្នក ទស្សនា​នូវ​វីឌីអូ នៃ​ការ​សំភាសន៏​ទាំង​អស់​គ្នា!

វីឌីអូ ខាង​​ក្រោម​នេះ គឺជា ​​ការបកស្រាយ ចម្រៀងរបស់​ លោក ស៊ីន ច័ន្ទជេដ្ឋា នៅក្នុងកិច្ចសំភាសន៍

បទចម្រៀងមានចំណងជើងថា បើអូននៅជិតបង ដែលជាសំនៀងដើមរបស់​លោកតា ស៊ីន ស៊ីសាមុត

ប្រសិន​បើ​លោក​អ្នក​ចង់ទស្សនា​​កិច្ច​សំភាសន៍ទាំងស្រុង រវាង www.LengPleng.com ជាមួយ ជួបគ្នាម្តងទៀត សូមទស្សនា វីឌីអូ​ខាង​ក្រោម៖

 

Leave a Reply