កិច្ចសំភាសន៍រវាង LengPleng.com ជាមួយ សាលាសិល្បៈតន្ត្រី

ថ្ងៃ​នេះ​យើង​​ខ្ញុំ​នឹង​នាំ​លោក​អ្នក​ទៅ​កាន់​សា​លា​សិល្ប:​តន្ត្រី ​ដែល​មាន​បង្រៀននូ​វសិល្បៈច្រើនបែប និង ច្រើនទំរង់។ ហើយ​សាលា​សិល្បៈ​តន្ត្រី​នេះ​ត្រូវ​​​បាន​​​​​ចាប់​ផ្តើម​បើក​​តាំង​​​ពី​​​​ឆ្នាំ​២០១១ មក​​​​​ម្លេះ។ សរុប​ទៅ​​ជិត​​៧​​ឆ្នាំ​​ហើយ​​ដែល​​សាលា​​សិល្បៈ​​តន្ត្រី​​​ត្រូ​វ​បាន​​បើក​បំ​រើ​លោកអ្នក​ដែល​ស្រលាញ់​ខាង​វិស័យ​សិល្បៈ​អោយ​មាន​ឱកាស​​មក​​រៀន និង​ ​ក្រេប​​យក​ចំណេះ​​​​​ដឹង​​ខាង​សិល្បៈ។ កញ្ញា សុខ ស្រីនិត ​ដែរ​មាន​តួនាទី​ជា​អ្នក​ផ្តល់​ពត៌មាន​នៅ​សាលា​តន្ត្រី​សិល្បៈ​មាន​ប្រសាសន៍​ថា នៅ​សាលា​សិល្បៈ​តន្ត្រី​ មាន​បង្រៀន​តន្ត្រី​ខ្មែរ និង តន្ត្រី​បរទេស​ផងដែរ។ ចំពោះ​ឧបករណ៏តន្ត្រី​ខ្មែរ​វិ​ញ​រួមមាន ឃឹម រនាថ ខ្លុយ ចាបុិ និងទ្រខ្សែពីរ ចំនែកឯ​​​ឧបករណ៏​តន្ត្រីបរទេសវិញ​​មាន​ដូច​ជា​ ហ្គីតា ព្យាណួ ម្យូឡុង ជាដើម។

តើ ​កញ្ញា សុខ ស្រីនិត និង លោក ហួយ ចាន់ណារិន បានបង្ហាញអំពីចំនាប់អារម្មណ៏របស់​ពួក​គាត់​ចំពោះតន្ត្រីយ៉ាងណា​ សូមទស្សនាវីឌីអូខាងក្រោម៖

មូល​ហេតុ​នៃ​ការ​បើក​នូវ​សា​លា​សិល្បៈ​នេះ​ឡើង លោក ផា សុធា ដែល​ជា​អ្នក​ដឹក​នាំ​សាលា​សិល្បៈ​តន្ត្រី​បាន​អោយ​ដឹង​ថា សា​លា​សិល្បៈ​តន្ត្រី​ត្រូវ​បាន​បង្កើត​ឡើង ក្នុង​គោល​បំណង​ចង់​ផ្តល់​ចំ​ណេះ​ដឹង​ទាំង​ខាង​គូររូប ការ​ថត​រូប​ ការ​សម្តែង​ទាំង​ការ​ច្រៀង ការ​ប្រគុំ​តន្ត្រី និង​ការ​និពន្ធ​នូវ​បទ​ចម្រៀង​ទៅ​ដល់​សិស្ស​ជាដើម។ ដើម្បី​ពង្រឹង​នូវ​ទំនុក​ចិត្ត​ដល់​សិស្ស​ដែល​កំពុង​តែ​សិក្សា​នៅសាលា​សិល្បៈ​តន្ត្រី​អោយ​មាន​ភាព​ក្លាហាន​ថែម​ទៀត លោក​ ផា សុធា បាន​បង្កើត​កម្ម​វិធី មួយ​ចំនួន​ដូច​ជា បង្កើត Tuk Tuk Music ដែល​អាច​ដឹក​សិស្ស​អាហា​រូប​ករណ៍​ និង សិស្ស​ក្មេងៗ ចុះ​ទៅ​សម្តែង​តាម​សហ​គមន៍ ឬ ជាយ​ក្រុង​ដែល​មាន​ប្រ​ជា​ជន​រស់​នៅ​ច្រើន​ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​ប្រជា​ពល​រដ្ឋ​ខ្មែរ​បាន​ទស្សនា​សិល្បៈ​របស់​យើង។ លើស​ពី​នេះ​ទៀត យើង​មាន​ការ​ប្រលង មាន​ការ​សម្តែង​របស់​សិស្ស​ដើម្បី​ពង្រឹង​សមត្ថ​ភាព​របស់​ពួក​គាត់​ក្នុង​ការ​សម្តែង​នៅក្នុង​សា​លា​សិល្បៈ​តន្ត្រី​នេះ​ផ្ទាល់ ក៏​ដូច​ជា​ការ​សម្តែង​តាម​ព្រឹត្ត​ការណ៏​ផ្សេងៗ​នៅ​ទី​សា​ធារណៈ​ជាដើម។ ហើយ​យើង​ក៏​មាន​កម្មវិធី​សម្តែង​ ដោយ​សេរី​របស់​សិស្ស​ដែល​មាន​ការ​សហ​ការណ៍​គ្នា​ពី​លោក​គ្រូ​អ្នក​គ្រូ​ក្នុង​ការ​បញ្ចេញ​នូវ​​សមត្ថភាព​របស់​ពូក​គាត់​នៅ​លើ​វេទ​ការ​សម្តែង​ជាដើម។

លោក ផា សុធា មាន​សារ​ខ្លះ​ចង់​ជំរាប​ទៅ​ដល់​ទស្សនិក​ជនថា បើ​សិន​ជា​បង​ប្អូន​យុវ​ជន​ស្រលាញ់​ខាង​ផ្នែក​សិល្បៈ​តន្ត្រី បង​ប្អូន​អាច​អញ្ជើញ​មក​រៀន​នៅ​ទី​នេះ ហើយ​បើ​សិន​បង​ប្អូន​គ្មាន​លទ្ធភាព​ក្នុង​ការ​ចូល​រៀន​ទេ បង​ប្អូន​អាច មក​​សុំ​ពាក្យ​អាហា​រូប​ករណ៍​នៅ​សាលា​សិល្បៈ​តន្ត្រី​នេះ​បាន។

សូមទស្សនាវីឌីអូខាងក្រោម៖

អត្ថបទរៀបរៀងដោយ៖ កញ្ញា លឺ ធី

Leave a Reply