អំពីយើង

អាចទាក់ទងមកយើងតាមលេខទូរស័ព្ទ +៨៨៥ (០)០១២ ៨៣២៥០៩ ឬៈ

លេងភ្លេង​​​ មានន័យ​ថា​ លេង ភ្លេង“​ ជា​ភាសាខ្មែរ ភាសារ​បស់ប្រ​ទេស​កម្ពុជា។

គេហ​ទំព័រ​នេះត្រូវបាន​បង្កើត​ឡើង​ដើម្បី​ជួយ​សម្រួល​ដល់ការទំនាក់ទំនងរវាងតន្រ្តីករ,ឌីជេ,ម្ចាស់ដែល​ជួលព្រឹត្តការណ៍តន្រ្តីនិង អ្នកដែលទៅ​ទស្សនា​ព្រឹត្តិការណ៍។ គំនិត​នេះគឺ​ដើម្បី​ផ្តល់​អោយអ្នកដែល​ជាប់ទាក់​ទងទាំង​អស់​អាច​ចែករំលែក​គំនិត​​​និង​​បង្កើតទំនាក់​ទំនង​អំពី​ការប្រគំុតន្រ្តី,​​ហាងលកឧបករណ៍តន្រ្តី,​​ឧបករណ៍តន្រ្តី,​​ថេប & អាគ័រ។ល។ ឬ ​អ្វីផ្សេង​ទៀត​ដែល​ជាទី​ចាប់អារម្មណ៍​នៃ​អ្នកដែល​ចូលចិត្ត​តន្រ្តីនៅក្នុង​ប្រទេស​កម្ពុជា
​អ្វីដែល​សំខាន់​យើង​គឺជា​បញ្ជីរ​អីុមែល និង​ ជាប្រព័ន្ធ​ផ្សព្វ​ផ្សាយ​អីុន​ធើណេត។​ តាមពិតមាន​បញ្ជីរ​នៃអីុមែលពីរ និង​ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​អីុន​ធើណេតពីរ។
បញ្ជីរ​នៃអីុមែលទីមួយគឺជា​​តន្រ្តីករ,​​ឌីជេ​និង​ម្ចាស់ដែល​ជួលព្រឹត្តការណ៍តន្រ្តី(ឧទាហណ៍ៈ​​​អ្នកផ្សព្វផ្សាយ)។ ជារៀង​រាល់​​សប្តាហ៍យើងផ្ញើសារទៅកាន់បញ្ជីរ​នៃអីុមែលទីមួយនេះដើម្បីស្នើរសុំ​​ពត៍មានរបស់​ការប្រគំ​​តន្រ្តីថ្មីៗ​/ព្រឹត្តការណ៍​ដែល​និង​ប្រារព្ធ​ឡើង។​បន្ទាប់មកយើងប្រមូល​និង​រៀបចំបញ្ជីរនៃព្រឹត្តការណ៍​​(ដែលត្រូវបានគេហៅថា​​បញ្ជីរ​ដែល​បង្ហាញ​ការ​ប្រគុំ​តន្រ្តី) ហើយផ្ញើ អីុមែលចេញរៀងរាល់ថ្ងៃព្រហស្បត៍ទៅកាន់អីុមែលទាំងពីរ បញ្ជីរ​នៃអីុមែលទីមួយ, និង​បញ្ជីរ​នៃអីុមែលទីពីរ–​បន្ថែមពីនេះយើងបង្ហោះវានៅក្នុងគេហទំគព័ររបស់យើង។​បញ្ជីរ​នៃ​អីុមែល​ទីពីរ​ជួយ​សម្រួល​ដល់​អ្នក​សម្តែង​​និងអ្នកទស្សនាការប្រគំតន្រ្តី​​(ឧទាហណ៍ៈ​​​អ្នកដែលចូល​ចិត្តទៅមើលព្រឹត្តការណ៍​តន្រ្តី​​និង​ជាញឹក​ញាប់​បង្កើតការរ​សម្តែង​តន្រ្តី)​។

ក៏​មានការ​ផ្សព្វ​ផ្សាយ​​លើ​​ប្រព័ន្ធ​អីុន​ធើណេតពីរដែរ។ទីមួយគឺជាគេហពំព័រ​​​http://www.LengPleng.com។វាមានពត៍មាន​ដែល​ជាប់​ពាក់​ព័ន្ធដែលមានរយៈពេលយូរបំផុតនិងធ្វើបច្ចុបន្បភាពជារៀងរាល់ថ្ងៃ។​វា​គឺ​ជា​កំណត់​ត្រា​ដែល​កំពុង​បន្តរដំណើការនៃ​​​បញ្ជីរ​ដែល​បង្ហាញ​ការ​ប្រគុំ​តន្រ្តី,​ពត៍មានលំអិត​​របស់​​ក្រុម​​តន្រ្តី​និង​ឌីជេ​និង​តំណ​ភ្ជាប់, និង ពត៍មាន​ចំរុះ។

ទីពីរគឺជាទំព័របន្តាញសង្គមហ្វេសប៊ុកលេងភ្លេង។​យើងអាចស្វែងរកវានៅ http://www.facebook.com/LengPleng/ ។ ដើម្បីចូលរួម​អ្វីដែលអ្នក​ត្រូវ​ធ្វើ​គឺចូល​ទៅកាន់​តំណ​ភ្ជាប់ហើយ​ចុចប៊ូ​តុង LIKE។ ទំព័រ​បន្តាញ​សង្គម​ហ្វេស​ប៊ុក​និង​ដំណើ​ការដូច​ជាសេវា​កម្មបន្តាញ​សង្គម​នៃគេហទំព័រ​ហើយ​មាន​ការ​ធ្វើ​បច្ចុប្បន្ន​ភាពនិង​បញ្ចេញ​យោបល​ពីអ្នក​ដែលបាន​ចូលរួម​។

អ្វីដែលអ្នកអាចធ្វើ, បើសិនជាអាចទៅរួចៈ

  • ចូលរួមបញ្ជីរអីុមែលណាមួយ

  • ផ្ញើអីុមែលមកយើងបើសិនជាអ្នកមានពត៍មានពេលណាដែលអ្នកឬក៏មិត្តរបស់អ្នកលេងឬ​ជួល​ការ​ប្រគំ​តន្ត្រី​នៅ​កន្លែង​ណា​មួយ។​

  • សរសេរសាច់​រឿង​ឬបញ្ចេញ​​យោបល​អំពីសាច់រឿង​​នៅក្នុងទំព័របន្តាញ​សង្គម​ហ្វេស​ប៊ុក។​

  • ប្រាប់អ្នកផ្សេងទៀតពីគេហទំព័រ, ទំព័របន្តាញ​សង្គម​ហ្វេស​ប៊ុក និង បញ្ជីរ​អី​មែល​។

  • គាំទ្រយើងដោយជួយទិញកន្លែងផ្សាយពាណិជ្ជកម្មដែលត្រូវចំណាយថវិកានៅលើគេហទំព័រ​ ឬ អីុ​មែល​ជា​រៀង​រាល់​សប្តាហ៍​។

សូមអរគុណ

Television Ted

អ្នកគ្រប់គ្រងលេងភ្លេង