កិច្ចសំភាសន៍រវាង LengPleng.com ជាមួយ សាលាសិល្បៈតន្ត្រី

ថ្ងៃ​នេះ​យើង​​ខ្ញុំ​នឹង​នាំ​លោក​អ្នក​ទៅ​កាន់​សា​លា​សិល្ប:​តន្ត្រី ​ដែល​មាន​បង្រៀននូ​វសិល្បៈច្រើនបែប និង ច្រើនទំរង់។ ហើយ​សាលា​សិល្បៈ​តន្ត្រី​នេះ​ត្រូវ​​​បាន​​​​​ចាប់​ផ្តើម​បើក​​តាំង​​​ពី​​​​ឆ្នាំ​២០១១ មក​​​​​ម្លេះ។ សរុប​ទៅ​​ជិត​​៧​​ឆ្នាំ​​ហើយ​​ដែល​​សាលា​​សិល្បៈ​​តន្ត្រី​​​ត្រូ​វ​បាន​​បើក​បំ​រើ​លោកអ្នក​ដែល​ស្រលាញ់​ខាង​វិស័យ​សិល្បៈ​អោយ​មាន​ឱកាស​​មក​​រៀន និង​ ​ក្រេប​​យក​ចំណេះ​​​​​ដឹង​​ខាង​សិល្បៈ។ កញ្ញា សុខ ស្រីនិត ​ដែរ​មាន​តួនាទី​ជា​អ្នក​ផ្តល់​ពត៌មាន​នៅ​សាលា​តន្ត្រី​សិល្បៈ​មាន​ប្រសាសន៍​ថា នៅ​សាលា​សិល្បៈ​តន្ត្រី​ មាន​បង្រៀន​តន្ត្រី​ខ្មែរ និង តន្ត្រី​បរទេស​ផងដែរ។ ចំពោះ​ឧបករណ៏តន្ត្រី​ខ្មែរ​វិ​ញ​រួមមាន ឃឹម រនាថ ខ្លុយ ចាបុិ និងទ្រខ្សែពីរ ចំនែកឯ​​​ឧបករណ៏​តន្ត្រីបរទេសវិញ​​មាន​ដូច​ជា​ ហ្គីតា...

Love is Not a Game - Sothea Cambodia

ក្រៅ​ពី​ជា​អ្នក​ដឹកនាំ​នៅ​ក្នុង​សាលា​សិល្បៈ​តន្ត្រី លោក ផា សុធា ក៏ជា​អ្នកដែល​មានទេព្យកោសល្យម្នាក់ក្នុងការតាក់តែង នូវបទចម្រៀងដែលជាបទបែបមនោសញ្ចេតនា និង ស្នេហាជាដើម។ ហើយថ្មីៗនេះ យើងក៏បានឃើញការបញ្ចេញ នូវ​ស្នាដៃរបស់លោក និង ក្រុមសិល្បៈរបស់លោកដែលបានបង្កើតនូវបទចម្រៀងថ្មី ហើយត្រូវបានបង្ហោះនូវតាមគេហទំព័រ Youtube ដើម្បីចែកដល់ប្រិយមិត្តរបស់យើងបានស្តាប់ និង ទទួលស្គាល់នូវស្នាដៃរបស់ កូនខ្មែរពិតៗ។ តើបទចម្រៀង នោះមាន អត្ថន័យ និង ពិរោះយ៉ាងណានោះ សូមប្រិយមិត្តចូលរួមរីករាយសណ្តាប់ទាំងអស់!...